លោក ជិន ជ័យណារ៉ា ម្ចាស់ផលិតកម្ម Star Film Cambodia (ឈ្មោះក្នុងហ្វេសប៊ុកគឺ "ភាពយន្ត និងកសិកម្ម") ជាមនុស្សបោកប្រាស់ និងគេចវេសពីកាតព្វកិច្ចកិច្ចសន្យា នេះបើតាមបទពិសោធន៍ខ្ញុំ ដែលគាត់មិនព្រមសងលុយ ៦០០ដុល្លារអោយខ្ញុំនោះទេ។ តោះ មុននឹងអានពត៌មានបន្ថែម សូមមើលមុខគាត់អោយចាំសិន
ខ្ញុំអាចពន្យល់បានថាប្រាក់ ៦០០ដុល្លារ នេះកើតចេញពីណាខ្លះដូចខាងក្រោម៖
- ប្រាក់២០០ ដុល្លារគឺកើតចេញពីការដែលគាត់មានកាតព្វកិច្ចលាបពណ៌ផ្ទះខ្ញុំអោយមានសភាពដូចដើមវិញ ក្រោយពេលជួល។ ព្រោះនេះជាអ្វីដែលបានចែងក្នុងកិច្ចសន្យា គឺត្រូវធ្វើអោយមានសភាពដើមវិញ ក្រោយពេលជួល។ ខ្ញុំមិនបានទាមទារអោយគាត់ជួលជាងមកលាបអោយសវិញនោះទេ ហើយក៏មិនបានទាមទារច្រើនហួសហេតុដែរ សូមត្រឹមអោយសង២០០ដុល្លារ ដើម្បីខ្ញុំរកជាងមកលាបជាន់ផ្ទាល់ដីទាំងមូល។ បានន័យថាវានឹងអស់ច្រើនជាងនេះ តែខ្ញុំសូមគាត់ត្រឹមប៉ុណ្ណឹង ខ្ញុំនឹងចេញលុយបន្ថែម។ គាត់យល់ព្រម ហើយលើកពីមួយខែទៅមួយខែ និយាយដដែលថា បើមាននឹងអោយហើយ។ ខ្ញុំក៏ធ្លាប់សួរគាត់ដែរថា បើមានត្រឹម១០០ដុល្លារ អោយ១០០សិនក៏បាន ព្រោះមើលទៅវាយ៉ាប់ពេក។ តែគាត់នៅតែមិនផ្ញើអោយ។
បងអាចមើលរូបភាព SMS និង Messenger ខាងក្រោម គឺគាត់ព្រមអោយ។ តែប្រហែលរាប់ឆ្នាំទៀតទើបសង រកវិធីស៊ីដាច់តែម្តង។
- ១០០ដុល្លារកើតចេញពីថ្លៃភ្លើងដែលគាត់នៅតាំងពីខែបីមកហើយមិនបង់។ EDC បានកាត់ភ្លើងផ្ទះជួលនោះយូរហើយ ដោយគាត់មិនបានបង់នោះទេ ហើយគាត់បានរើទៅនៅផ្ទះជួលគាត់មួយទៀតក្បែរនោះ។ ក្រោយពួកគាត់រើចេញ ខ្ញុំបានទៅបង់ដើម្បីភ្ជាប់ភ្លើងវិញ គឺអស់៣៩៥០០រៀល។
![]() |
លុយភ្លើងកំឡុងពេលជួល ដែលគាត់មិនបង់រាប់ខែ |
![]() |
លុយបង់ទឹកក្នុងកំឡុងពេលជួលដែលគាត់មិនបង់ |
គឺគាត់ចេញទៅទាំងមិនបង់ទឹកភ្លើងអ្វីទាំងអស់ នេះគឺមិនមែនអត់បង់ខែចុងក្រោយទេ គឺអត់បង់តាំងពីដើមតែម្តង។ ហើយកាតព្វកិច្ចសន្យាអ្វីក៏មិនខ្វល់។
បើនិយាយពីកាលនៅជួលវិញ ខែណាក៏ដូចខែណា សន្ទនាខ្ញុំនឹងគាត់ គឺទារលុយជួលប្រចាំខែ ដោយគាត់លើកយ៉ាងហោចណាស់ក៏បីដងដែរ ទើបបានបង់ថ្លៃជួល ខែខ្លះអាចដល់ថ្ងៃ២០ទើបបង់អោយ។
តែរហូតដល់ខែ១១ ឆ្នាំ២០១៧ ខ្ញុំបានអោយកូនចៅគាត់រើចេញពីផ្ទះខ្ញុំ ដោយឃើញថាទ្រាំលែងបាននឹងការបង់យឺតយ៉ាវ។
ក្រោយមកទៀត ខ្ញុំបានដឹងថា ផ្ទះមួយទៀតដែលគាត់ជួលនោះ គឺគាត់អត់បង់លុយដូចគ្នា រហូតដល់ម្ចាស់ផ្ទះគេចាក់សោរម៉ូតូកូនចៅគាត់ជាប់នៅក្នុងនោះ។ ទាល់តែគាត់បានយកលុយមកបង់គេ ទើបគេអោយម៉ូតូនោះវិញ។
- រូបភាពខាងក្រោម គឺផ្ទះដែលខ្ញុំបានជួលអោយគាត់ ហើយខ្ញុំបានព្រមអោយគាត់លាបផ្កាឈូកបែបនេះ ក្រោមលក្ខខណ្ឌដែលចែងក្នុងកិច្ចសន្យា ដោយលាបពណ៌ដើមវិញពេលឈប់ជួល តែគាត់បានដាក់មេប្រ៉ូចបាត់។ នេះមិនទាន់និយាយពីបន្ទប់ទឹកខូចគ្រប់បន្ទប់ទេ ជួសជុលនឹងអស់ច្រើន ក្រោយពួកគាត់ជួលហើយ។ បើចង់បានរូបភាព ក្នុងផ្ទះក្រោយពេលជួល ថាបំផ្លាញយ៉ាងណា ចាំខ្ញុំបន្ថែមអោយតាមក្រោយ។
- រូបភាព SMS ទារលុយប៉ុន្មានខែចុងក្រោយ
- ផ្ញើសារតាម Messenger ក៏ទារលុយ តែមិនដែលខ្ចីអោយ លេសមួយលានលេស ឥលូវប្លក់ខ្ញុំចោលបាត់ :D
- រូបភាពខាងក្រោម គឺកិច្ចសន្យាជួលផ្ទះខ្ញុំ
បើបងអានចប់ហើយ នៅរកស៊ីជាមួយគាត់ទៀត ក៏តាមយថាកម្មបងចុះ។
No comments:
Post a Comment